Acts 10

1មានបុរសម្នាក់នៅក្នុងក្រុងសេសារាឈ្មោះកូនេលាស​ជា​នាយទាហាននៃកងវរសេនាតូចដែលហៅថា​ពល​អ៊ីតាលី 2គាត់និង​គ្រួសារ​របស់​គាត់ទាំងមូល​ជា​អ្នក​គោរព​ប្រណិប័តន៍និង​កោត​ខ្លាចព្រះជាម្ចាស់​គាត់​ដាក់ទានជាច្រើនដល់ប្រជាជននិងតែងតែអធិស្ឋាន​ដល់​ព្រះជាម្ចាស់ជានិច្ច 3ថ្ងៃមួយប្រហែលម៉ោងបីរសៀល​គាត់​បាន​ឃើញទេវតា​របស់​ព្រះជាម្ចាស់នៅក្នុងសុបិននិមិត្ដយ៉ាងច្បាស់​ទេវតា​នោះ​បាន​ចូលមកជិតគាត់និយាយថា៖ ​«កូនេលាសអើយ 4គាត់បាន​សម្លឹងមើល​ទៅ​ទេវតា​នោះ​ទាំងភ័យខ្លាច​ហើយ​តបថា៖ ​«ព្រះអម្ចាស់អើយ! ​តើ​មាន​ការ​អ្វីដែរ?» ​ទេវតា​ក៏និយាយ​មក​គាត់ថា៖ ​«សេចក្ដី​អធិស្ឋាននិងការ​ដាក់​ទាន​របស់​អ្នក​បាន​ឡើង​ទៅ​ទុកជា​សេចក្ដីរំឭកនៅចំពោះព្រះជាម្ចាស់ហើយ 5ដូច្នេះចូរ​ចាត់មនុស្ស​ឲ្យ​ទៅ​ក្រុង​យ៉ុបប៉េហើយអញ្ជើញបុរសម្នាក់​ឈ្មោះ​ស៊ីម៉ូនដែលហៅថាពេត្រុស​ឲ្យ​មក 6ដ្បិតគាត់​កំពុង​ស្នាក់នៅជាមួយអ្នកសម្លាប់ស្បែកម្នាក់​ឈ្មោះ​ស៊ីម៉ូន។ ​ផ្ទះ​របស់​អ្នកនោះនៅក្បែរមាត់សមុទ្រ
ឯកសារដើមសំខាន់មួយជំនួន គ្មានអត្ថបទនេះទេ។
​[​គាត់​នឹង​ប្រាប់​អ្នក​ពីការ​ដែល​អ្នក​ត្រូវ​ធ្វើ​]»។
7កាលទេវតាដែលបាននិយាយ​មក​លោក​កូនេលាសចេញ​ផុត​ទៅ​គាត់​ក៏​ហៅបាវបម្រើពីរនាក់និងទាហានម្នាក់ដែល​គោរពកោតខ្លាច​ព្រះជាម្ចាស់​ពី​ក្នុងចំណោម​ពួក​អ្នកចាំបម្រើគាត់​ឲ្យ​មក 8ក្រោយពី​បាន​ប្រាប់ពួកគេ​អំពី​ហេតុការណ៍​ទាំងឡាយ​រួច​ហើយ​គាត់​ក៏​ចាត់ពួកគេ​ឲ្យ​ទៅ​ក្រុង​យ៉ុបប៉េ 9នៅថ្ងៃបន្ទាប់​នៅ​ពេល​អ្នក​ទាំងនោះ​កំពុង​ធ្វើ​ដំណើរទៅជិត​ដល់​ក្រុងនោះ​លោក​ពេត្រុសក៏ឡើងទៅលើដំបូលផ្ទះ​ដើម្បី​អធិស្ឋាន​នៅ​ម៉ោងប្រហែលដប់​ពីរ​ថ្ងៃ​ត្រង់ 10គាត់ក៏ឃ្លានហើយចង់បរិភោគណាស់ប៉ុន្ដែ​ពេល​ពួកគេ​កំពុង​រៀបចំ​អាហារ​គាត់​ក៏​លង់នៅក្នុងសុបិននិមិត្ដ 11ឃើញមេឃ​បើក​ចំហ​មាន​វត្ថុម្យ៉ាង​ដូច​ជាកម្រាល​មួយ​ផ្ទាំង​យ៉ាង​ធំ​ដែល​ត្រូវបាន​ចង​ជាយជ្រុង​ទាំង​បួនសម្រូត​ចុះ​មកដល់ដី 12នៅក្នុងកម្រាល​នោះមានសត្វ​ជើង​បួនសត្វលូនវារ​នៅ​លើ​ផែនដីនិងសត្វហើរ​លើ​អាកាសគ្រប់ប្រភេទ 13ពេលនោះមានសំឡេងមួយ​និយាយ​មកគាត់​ថា៖ ​«ពេត្រុសអើយ! ​ចូរ​ក្រោកឡើងហើយសម្លាប់​យក​ទៅ​បរិភោគចុះ 14ប៉ុន្ដែលោក​ពេត្រុសឆ្លើយថា៖ ​«ទេព្រះអម្ចាស់អើយ! ​ដ្បិត​ខ្ញុំ​មិន​ដែល​បរិភោគអ្វីដែលមិនបរិសុទ្ធមិនស្អាតឡើយ» 15សំឡេងនោះ​បាន​និយាយ​មកគាត់ជាលើក​ទី​ពីរ​ថា៖ ​«អ្វី​ៗ​ដែលព្រះជាម្ចាស់​បាន​សំអាត​រួច​ហើយអ្នកមិន​ត្រូវ​ថាមិនស្អាតឡើយ» 16ហេតុការណ៍នេះ​បាន​កើតឡើងបីដងហើយវត្ថុនោះ​ត្រូវ​បាន​លើក​ឡើង​ទៅ​លើមេឃវិញភ្លាម 17ពេលលោក​ពេត្រុស​កំពុង​នឹកឆ្ងល់តែម្នាក់ឯង​អំពី​សុបិននិមិត្ដដែល​គាត់​បាន​ឃើញ​ថា​មានន័យដូចម្ដេច​នោះ​ស្រាប់តែ​ពួក​អ្នកដែល​លោក​កូនេលាសចាត់​ឲ្យ​មក​ដែល​ក្រោយ​ពី​បាន​សួររកផ្ទះ​របស់​លោក​ស៊ីម៉ូន​រួច​ហើយ​បាន​ឈរនៅមាត់ទ្វារ 18ដោយស្រែកសួរថាតើ​លោក​ស៊ីម៉ូនដែលហៅថាពេត្រុសនៅទីនេះ​ដែរ​ឬ​ទេ 19ពេលលោក​ពេត្រុស​កំពុង​គិតអំពីសុបិននិមិត្ដនោះ​ព្រះ​វិញ្ញាណមានបន្ទូល​មក​គាត់ថា៖ ​«មើល៍​មាន​បុរសបីនាក់​កំពុង​សួររកអ្នក 20ដូច្នេះចូរ​ក្រោក​ឡើង​ចុះទៅក្រោមហើយទៅជាមួយពួកគេចុះកុំរារែកឡើយព្រោះយើង​បាន​ចាត់ពួកគេ​ឲ្យ​មក»។ 21លោកពេត្រុសក៏ចុះមកជួបអ្នកទាំងនោះ​ហើយ​ប្រាប់​ពួកគេ​ថា៖ ​«មើល៍ខ្ញុំនេះហើយដែល​អ្នករាល់គ្នា​កំពុង​ស្វែងរកតើ​អ្នករាល់គ្នា​មកនេះមានការអ្វី 22ពួកគេឆ្លើយថា៖ ​«លោក​កូនេលាស​ជា​នាយទាហាន​ជា​មនុស្សសុចរិត​ជា​អ្នក​កោតខ្លាចព្រះជាម្ចាស់​និង​មានកេរ្ដិ៍ឈ្មោះល្អនៅក្នុងចំណោមជនជាតិយូដាទាំងអស់​គាត់​បាន​ទទួល​ការ​បើកសំដែងពីទេវតាបរិសុទ្ធ​ឲ្យ​មក​អញ្ជើញលោកទៅផ្ទះ​របស់​គាត់ដើម្បីស្ដាប់ព្រះបន្ទូលពីលោក»។ 23ពេលនោះលោក​ពេត្រុស​ក៏​អញ្ជើញពួកគេ​ឲ្យ​ចូល​ក្នុង​ផ្ទះ​និង​បាន​ឲ្យ​ពួកគេ​សម្រាក។ ​នៅ​ថ្ងៃ​បន្ទាប់​គាត់​ក៏ក្រោកឡើងចេញ​ដំណើរ​ទៅជាមួយពួកគេទាំង​មាន​បងប្អូនខ្លះពី​ក្រុង​យ៉ុបប៉េរួម​ដំណើរ​ទៅ​ជាមួយដែរ 24នៅថ្ងៃបន្ទាប់​ពួកគេ​ក៏ចូលមកដល់ក្រុងសេសារា។ ​រីឯ​លោក​កូនេលាស​វិញ​បាន​រង់ចាំពួកគេ​ដោយ​បាន​ហៅ​សាច់​ញាតិនិងមិត្តជិតស្និទ្ធ​របស់​គាត់​មក​ជួបជុំ​គ្នារួច​ជា​ស្រេច 25ពេលលោក​ពេត្រុសមកដល់​លោក​កូនេលាសក៏ចេញមកទទួល​ទាំង​ក្រាប​ថ្វាយ​បង្គំនៅទៀបជើង​របស់​គាត់ 26ប៉ុន្ដែលោក​ពេត្រុសលើកគាត់ឡើង​ទាំង​ប្រាប់ថា៖ ​«ចូរ​ក្រោកឡើង! ​ខ្ញុំក៏ជាមនុស្សដែរ» 27រួចគាត់​ក៏ចូល​ទៅ​ក្នុង​បណ្ដើរ​និយាយជាមួយ​លោក​កូនេលាសបណ្ដើរហើយ​ក៏​ឃើញ​មនុស្ស​ជាច្រើន​បាន​ជួបជុំ​គ្នា​ជា​ស្រេច 28ពេលនោះលោក​ពេត្រុស​ក៏និយាយទៅពួកគេថា៖ ​«អ្នករាល់គ្នាដឹង​ច្បាស់​ហើយថាក្រឹត្យវិន័យ​ហាម​មិន​ឲ្យ​ជនជាតិ​យូដាសេពគប់សួរសុខទុក្ខសាសន៍ដទៃប៉ុន្ដែព្រះជាម្ចាស់​បាន​បង្ហាញ​ខ្ញុំ​ថាមិន​ត្រូវ​ថា​អ្នក​ណា​ម្នាក់មិនបរិសុទ្ធមិនស្អាតឡើយ 29ហេតុនេះបានជា​ពេល​អ្នករាល់គ្នា​ហៅ​ខ្ញុំ​មក​ខ្ញុំ​ក៏មក​ដោយ​ឥតប្រកែកដូច្នេះ​ខ្ញុំ​សូម​សួរ​អ្នករាល់គ្នា​ថាតើ​អ្នករាល់គ្នា​ហៅខ្ញុំមក​នេះ​មាន​ការ​អ្វី​ដែរ 30លោកកូនេលាសក៏ប្រាប់ថា៖ ​«កាល​ពីបួនថ្ងៃមុនម៉ោង​ប្រហែល​ថ្មើរ​នេះ​ពេល​ខ្ញុំ​កំពុង​អធិស្ឋានក្នុងផ្ទះ​របស់​ខ្ញុំ​នៅ​ម៉ោង​បីរសៀលស្រាប់តែ​មាន​បុរសម្នាក់ស្លៀកពាក់ភ្លឺចិញ្ចាចឈរនៅ​ចំពោះ​មុខខ្ញុំ 31ហើយនិយាយ​មក​ខ្ញុំ​ថាកូនេលាសអើយ! ​ព្រះជាម្ចាស់​បាន​​សេចក្ដី​អធិស្ឋាន​របស់​អ្នកហើយក៏​បាន​នឹកចាំការដាក់ទាន​របស់​អ្នក​ដែរ 32ដូច្នេះចូរ​ចាត់​គេ​ឲ្យ​ទៅ​ក្រុង​យ៉ុបប៉េហើយអញ្ជើញស៊ីម៉ូនដែលហៅថាពេត្រុស​ឲ្យ​មក​ដ្បិត​គាត់​កំពុង​ស្នាក់នៅផ្ទះ​របស់​ស៊ីម៉ូន​ជា​អ្នកសម្លាប់ស្បែក​ដែល​នៅ​ក្បែរ​មាត់សមុទ្រ 33ដូច្នេះខ្ញុំ​ក៏ចាត់​គេ​ឲ្យ​ទៅ​អញ្ជើញ​លោកភ្លាមហើយជាការប្រសើរណាស់ដែលលោក​បាន​អញ្ជើញមក។ ​ឥឡូវនេះយើងទាំងអស់គ្នា​កំពុង​នៅក្នុង​ព្រះវត្ដមាន​របស់ព្រះជាម្ចាស់​ដើម្បី​ស្ដាប់សេចក្ដីទាំងឡាយ​ដែល​ព្រះអម្ចាស់​បាន​បង្គាប់មកលោក»។ 34លោកពេត្រុសចាប់ផ្ដើមនិយាយថា៖ ​«ឥឡូវនេះ​ខ្ញុំ​យល់ច្បាស់ហើយថាព្រះជាម្ចាស់មិន​មែន​ជាព្រះ​ដែល​លំអៀងទេ 35គឺនៅក្នុងចំណោមជនជាតិទាំងអស់​អ្នកណា​ក៏ដោយ​ដែល​កោត​ខ្លាចព្រះអង្គហើយប្រព្រឹត្ដ​អំពើ​សុចរិតព្រះអង្គទទួលយក​អ្នក​នោះ។ 36អ្នករាល់គ្នាដឹង​ហើយ​ថាព្រះបន្ទូលដែល​ព្រះអង្គ​បាន​ប្រទាន​ដល់​កូនចៅអ៊ីស្រាអែល​បាន​ប្រកាស​ប្រាប់​អំពី​ដំណឹងល្អ​នៃ​សេចក្ដីសុខសាន្ដតាមរយៈ​ព្រះ​យេស៊ូគ្រិស្ដដែលជាព្រះអម្ចាស់​លើ​ទាំងអស់ 37គឺអំពី​ហេតុការណ៍ដែល​បាន​កើតឡើងពាសពេញ​ស្រុក​យូដាទាំងមូលចាប់តាំងពី​ស្រុក​កាលីឡេទៅ​គឺ​នៅក្រោយដែល​លោក​យ៉ូហាន​បាន​ប្រកាសអំពីពិធីជ្រមុជទឹក 38គឺអំពី​ព្រះ​យេស៊ូជាអ្នកក្រុងណាសារ៉ែត​ដែល​ព្រះជាម្ចាស់​បាន​តាំងព្រះអង្គឡើង​ដោយ​ព្រះ​វិញ្ញាណបរិសុទ្ធនិងអំណាចព្រមទាំង​អំពី​របៀបដែលព្រះយេស៊ូ​បាន​យាងទៅធ្វើ​ការ​ល្អ​និង​បាន​ប្រោសអស់អ្នកដែល​មាន​អារក្សសង្កត់សង្កិន​ឲ្យ​បាន​ជាព្រោះព្រះជាម្ចាស់គង់ជាមួយព្រះអង្គ 39រីឯយើង​គឺ​ជា​សាក្សី​អំពី​ហេតុការណ៍​ទាំងឡាយដែល​ព្រះយេស៊ូ​បាន​ធ្វើទាំងនៅក្នុងស្រុករបស់​ជនជាតិ​យូដានិងក្នុង​ក្រុង​យេរូសាឡិម។ ​ពួកគេ​បាន​សម្លាប់ព្រះអង្គ​ដោយ​ព្យួរព្រះអង្គ​នៅ​លើឈើឆ្កាង 40ប៉ុន្ដែព្រះជាម្ចាស់​បាន​ប្រោស​ព្រះអង្គ​ឲ្យ​រស់ឡើងវិញនៅថ្ងៃទីបីព្រមទាំងប្រោសប្រទាន​ឲ្យ​គេមើលឃើញព្រះអង្គ 41មិនមែន​សម្រាប់​មនុស្សគ្រប់គ្នាទេគឺ​សម្រាប់​តែ​ពួក​សាក្សី​ដែលព្រះជាម្ចាស់​បាន​ជ្រើសរើសជាមុនប៉ុណ្ណោះ​នោះ​គឺ​យើង​នេះ​ហើយ​ដែល​បាន​បរិភោគនិង​បាន​ផឹកជាមួយព្រះអង្គក្រោយពេលព្រះអង្គរស់ពីការសោយទិវង្គត​ឡើង​វិញ 42ព្រះអង្គបាន​បង្គាប់យើង​ឲ្យ​ប្រកាសប្រាប់មនុស្សនិង​ឲ្យ​ធ្វើទីបន្ទាល់ថា​គឺ​ព្រះអង្គ​នេះហើយ​ដែល​ព្រះជាម្ចាស់​បាន​តែងតាំង​ឲ្យ​ធ្វើ​ជា​ចៅក្រម​លើ​មនុស្ស​រស់និង​មនុស្ស​ស្លាប់ 43អ្នកនាំព្រះបន្ទូលទាំងអស់​បាន​ធ្វើបន្ទាល់​អំពី​ព្រះអង្គ​នេះថាដោយសារ​ព្រះ​នាម​របស់​ព្រះអង្គអស់អ្នកដែលជឿលើព្រះអង្គ​នឹង​ទទួលបានការ​លើកលែង​ទោសបាប»។ 44ពេលលោក​ពេត្រុស​កំពុង​និយាយ​អំពី​សេចក្ដីទាំងនេះនៅឡើយ​នោះ​ព្រះ​វិញ្ញាណបរិសុទ្ធ​ក៏​មក​សណ្ឋិត​លើអ្នកទាំងអស់ដែល​កំពុង​ស្ដាប់ព្រះបន្ទូល 45ដូច្នេះអ្នក​ជឿទាំងឡាយក្នុងចំណោម​ពួក​អ្នក​កាត់ស្បែក​ដែល​មកជាមួយ​លោក​ពេត្រុស​បាន​ស្ញប់ស្ញែង​ជាខ្លាំង​ព្រោះ​ព្រះជាម្ចាស់​ក៏ប្រទាន​ព្រះ​វិញ្ញាណបរិសុទ្ធ​ដល់​សាសន៍​ដទៃដែរ 46ដ្បិតពួកគេ​បាន​អ្នកទាំងនោះនិយាយភាសាចម្លែកអស្ចារ្យទាំងលើកតម្កើងព្រះជាម្ចាស់។ ​នោះ​លោក​ពេត្រុសនិយាយថា 47«តើ​មាន​នរណាអាចរារាំង​អ្នក​ទាំងនេះដែលបានទទួល​ព្រះ​វិញ្ញាណបរិសុទ្ធដូចជាយើងមិន​ឲ្យ​ទទួល​ពិធី​ជ្រមុជទឹក​បាន?» 48ហើយគាត់​ក៏បង្គាប់ពួកគេ​ឲ្យ​ទទួល​ពិធី​ជ្រមុជទឹកក្នុង​ព្រះ​នាម​របស់​ព្រះ​យេស៊ូគ្រិស្ដ។ ​បន្ទាប់មក​ពួកគេ​ក៏សុំ​ឲ្យ​គាត់ស្នាក់​នៅ​ជា​ច្រើនថ្ងៃទៀត
Copyright information for KhmKCB